ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យដោះស្រាយលើបញ្ហាពាក់ព័ន្ធនឹងអន្តរកាល នៃការផ្ទេរការប្រើប្រាស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ

0

នាព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យដោះស្រាយលើបញ្ហាពាក់ព័ន្ធនឹងអន្តរកាល នៃការផ្ទេរការប្រើប្រាស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ មជ្ឈមណ្ឌលឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងសាលារាជធានីភ្នំពេញ តំណាងរដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុនទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធ៕