ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតី ពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល៖ ភោជនាហារធ្វើពីត្រីខ្មែរ ក្រោមប្រធានបទ «បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍» ក្នុងគោលដៅផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែបក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណក្រសួងកសិកម្ម រាជធានីភ្នំពេញ៕