គណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកម្មវិធីលំហាត់សមយុទ្ធ សុវត្ថិភាព អាតិច ២០២៥ នៅប្រទេសរុស្ស៊ី

0

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ បានដឹកនាំប្រតិភូចូលរួមក្នុង លំហាត់​សមយុទ្ធ សុវត្ថិភាព អាតិច ២០២៥ (Safe Arctic 2025) នៅទីក្រុងអាខាន់ហ្គែល ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ២០២៥ ។

ប្រភពគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃទី៣០ ខែមករានេះថា ព្រឹត្តិការណ៍នេះ​មានការ​ចូល​រួមអនុវត្តលំហាត់សមយុទ្ធ​សរុបប្រមាណ ១ ០០០ នាក់ និង ប្រតិភូតំណាងមកពី ប្រទេសចំនួន២៥ ។ លំហាត់​សមយុទ្ធនេះបានការចូលរួមបើកដោយ អនុរដ្ឋមន្រ្តីក្រសួងគ្រោះ​មហន្តរាយរុស្ស៊ី និងអភិបាលក្រុងអាខាន់ហ្គែល។

ក្នុងឱកាសបំពេញការងារនៅទីនោះឯកឧត្តម គីម វីរៈ អគ្គលេខាធិការ​ព្រមជាមួយថ្នាក់ដឹកនាំ និងប្រតិភូទាំងអស់ បាន​ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនដល់វីរៈជនដែលបានពលីជីវិត ក្នុងសង្រ្គាម នៅវិមាន​ឯករាជ្យនៃ​ទីក្រុង​អាខាន់ហ្គែ និងបានចូលរួមក្នុងពិធីតាំងពិព័រណ៍ឧបករណ៍​សង្រ្គោះគ្រោះមហន្តរាយ នៅសាកលវិទ្យាល័យអប់រំជាន់​ខ្ពស់នៃសហព័ន្ធ​​រុស្ស៊ី ក្នុងតំបន់អាទិច។

ឯកឧត្តម និងគណៈប្រតិភូ បានចូលរួមទស្សនា សកម្មភាពអនុវត្តជាក់ស្តែង លំហាត់សមយុទ្ធសង្រ្គោះនាវាមានអគ្គិភ័យ​ដែលកកជាប់គាំនៅក្នុងសមុទ្រទឹកកក៕