ភ្នំពេញ៖ ប្រភពពីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ថា គម្រោង Mekong in Balance (MiB) របស់ WWF កំពុងរៀបចំបង្កើតផែនការអភិរក្សជាប្រព័ន្ធសម្រាប់អាងទន្លេមេគង្គក្រោម។
ផែនការអភិរក្សជាប្រព័ន្ធសម្រាប់អាងទន្លេមេគង្គក្រោមនេះ និងផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់កំណត់គោលដៅជីវៈចម្រុះសកលសំខាន់ៗ រួមទាំងការស្ដារឡើងវិញ ៣០ ភាគរយនៃដីគោក ក្នុងទឹក និងសមុទ្រ។ នៅក្នុងកិច្ចប្រជុំមួយអ្នកពាក់ព័ន្ធសំខាន់ៗបានចាប់ផ្តើមដំណើរការកំណត់តំបន់អាទិភាព និងការដោះស្រាយបញ្ហាទិន្នន័យ ដើម្បីបង្កើតផែនការអភិរក្ស។
នៅក្នុងជំហានបន្ទាប់ អង្គការ WWF នឹងធ្វើការជាមួយទីភ្នាក់ងាររដ្ឋាភិបាលអូស្ត្រាលី CSIRO អ្នកជំនាញជាតិ និងអ្នកបង្កើតគោលនយោបាយ ដើម្បីធ្វើការប្រមូលទិន្នន័យដើម្បីបង្កើតផែនការនេះ៕