បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមពី លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារ តំណាងមន្ទីរកសិកម្ម លោកអភិបាលស្រុកមង្គលបូរី អភិបាលស្រុកស្វាយចេក និងអភិបាលស្រុកព្រះនេត្រព្រះ លោកមេឃុំ និងក្រុមប្រឹក្សាឃុំ សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បានអញ្ជើញចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២៥ របស់ប្រជាកសិករនៅតាមបណ្តាឃុំ ស្ថិតក្នុងភូមិសាស្រ្តស្រុកទាំង៣រួមមាន÷ ១.ស្រុកមង្គលបូរី ២.ស្រុកស្វាយចេក ៣.ព្រះនេត្រព្រះ។
ឯកឧត្តម និងមន្រ្តីទាំងអស់ បានបន្តចុះពិនិត្យមើលលើការងារអន្តរាគមន៍បូមសង្គ្រោះស្រូវប្រាំងរបស់ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ដែលបានបើកបង្ហូរទឹកពីអាងត្រពាំងថ្ម ដើម្បីសង្គ្រោះស្រូវរបស់ប្រជាកសិករនៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ។
គួរបញ្ជាក់ថាៈ ការបូមសង្គ្រោះនេះគឺគ្របដណ្តប់លើស្រុកចំនួន២គឺៈ ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ និងឃុំចំនួន៧ រួមមានៈ ១.ឃុំពន្លៃ ស្ថិតក្នុងស្រុកភ្នំស្រុក ២.ឃុំប៉ោយចារ ស្ថិតក្នុងស្រុកភ្នំស្រុក ៣.ឃុំស្រះជីក ស្ថិតក្នុងស្រុកភ្នំស្រុក ៤.ឃុំរហាល ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ៥.ឃុំព្រះនេត្រព្រះ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ៦.ឃុំទានកាំ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ៧.ឃុំភ្នំលៀប ស្ថិតក្នុងស្រុកព្រះនេត្រព្រះ៕