ស្ថានភាពគុណភាពខ្យល់ក្នុងនៅភ្នំពេញស្ថិតនៅតំបន់បៃតង ខណៈដែលបីខេត្តផ្សេងទៀត នៅតំបន់ក្រហម

0

ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង០២:០០ នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។

តាមក្រសួងបរិស្ថាន បានបញ្ជាក់តាមបណ្តាញសង្គមថា ចំពោះស្ថានភាពគុណភាពខ្យល់ៈ

-ពណ៌ខៀវ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត និងខេត្តស្វាយរៀង

-ព័ណ៌បៃតង៖ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ

-ពណ៌លឿង៖ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ

-ពណ៌ទឹក្រូច៖ ខេត្តពោធិ៍សាត់

និង-ពណ៌ក្រហម៖ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តសៀមរាប៕