ភ្នំពេញ៖ សម្រាប់ការងារផ្នែកហិរញ្ញវត្ថុនៅ ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនរកចំណូលបានចូលរដ្ឋបានជាង២៧ ពាន់លានរៀល ប៉ុន្តែមានការថយចុះជាង១៩ពាន់លានរៀល បើព្រៀបធៀបនឹងឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសឲ្យដឹងនៅក្នុងសន្និ បាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ដាក់ទិសដៅឆ្នាំ២០២៥របស់ក្រសួងសាធារណ ការនិ ងដឹកជញ្ជូននាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ក្រោមធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាចំណូលថវិការដ្ឋរបស់ក្រសួង សាធា រណការ និងដឹកជញ្ជូនមានចំនួន៩៧៨៤៤លានរៀល ថយចុះ ១៩៥៦៤លាន រៀលធៀបនឹង ឆ្នាំ២០២៣ ដែលមានចំនួន៩៩៤០៨លានរៀល និងចំណាយថវិការចរន្ត សម្រាប់ដំណើរការរដ្ឋ បាលមានចំនួន៣៨៩១៩២កើនឡើង ៩៥០៥លានរៀលធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧៩៦៨៧លានរៀល។របាយការណ៍បានឲ្យដឹងទៀតថានៅឆ្នាំ២០២៤ក្រសួងបានធ្វើការការងារ៖ ១. ការអនុវត្តកិច្ច លទ្ធកម្មទំនិញ-សំណង់ និងសេវាសម្រាប់ដំណើររដ្ឋបាលប្រចាំឆ្នាំ២០២៤ មានចំនួនសរុប ២១គម្រោង ដែលមានតម្លៃកិច្ចសន្យាសរុបចំនួន៤៦៣២លានរៀល។ ២. ការអនុវត្តកិច្ចលទ្ធ ផលកម្មការងារស្ថាបនា – ជួសជុល និងថែទាំងផ្លូវថ្នល់ឆ្នាំ២០២៤ មានចំនួនសរុប ១៧០គម្រោ ង ដែលមានតម្លៃកិច្ចសន្យាសរុបចំនួន៤៨៧៩៣៣លានរៀល និង៣. ការអនុវត្តកិច្ចលទ្ធកម្ម ការងារជួសជុលថែមទាំងផ្លូវថ្នល់ជាប្រចាំសម្រាប់ឆ្នាំ២០២៤ របស់មន្ទីសាធារណការ និងដឹកជ ញ្ជូនរាជធានីខេត្ត និងរបស់អង្គភាពក្រោមឱវាទក្រសួង មានទឹកប្រាក់ចំនួន ១៤៦១៨៧ លានរៀល។
ជាមួយគ្នានោះដែររបាយការណ៍ក៏បានឲ្យដឹងថាក្រសួងបាននិងកំពុងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការអាទិភាព រប ស់ក្រសួង និងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយគ្រប់អង្គភាព ព្រមទាំងបាននិង កំពុងអភិវឌ្ឍន៍ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាព របស់ក្រសួង ដើម្បីគាំទ្រនិងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឲ្យសម្រេចបានជោគជ័យ៕