សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជន​ ត្រូវចោទម្នាក់ក្នុងករណីហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោស

0

បាត់ដំបង៖ នៅ​ថ្ងៃ​ទី​២១​ខែ មក​រា ឆ្នាំ​២០២៥​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ត្រង់​ចំណុច​ក្រុម​ទី​០៣ ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ស គឹ​ម​ឡុ​ង អធិការ​នគរបាល​ស្រុក​មោងឫស្សី បាន​ដឹកនាំ​កម្លាំង​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចា​​ប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តបាត់ដំបង ក្នុង​នោះ​ចា​​ប់​ខ្លួន​ឈ្មោះ វុិ​ត សូ​រិ​យា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទ​ពី​បទ ហិ​ង្សា​ដោយ​ចេតនា​មាន​ស្ថា​ន​ទ​ម្ង​ន់​ទោ​ស ប្រព្រឹត្ត​នៅ​ចំណុច​ក្រុម​ទី​១០ ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ។

ពេល​នេះ​ជន​ត្រូវ​ចោទ​បាន​បញ្ជូន មក​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្ត​បន្ត​៕