ជនជាប់ចោទម្នាក់ទៀតក្នុងករណីឃាតកម្មកាលពីឆ្នាំ ២០២២ត្រូវបានចាប់ខ្លួនតាមអំ​ណាចដីកាតុលាការនាំយកមកអនុវត្តតាមច្បាប់

0

បាត់ដំបង៖ នៅ​ថ្ងៃ​ទី​២១ ខែ មក​រា ឆ្នាំ​២០២៥​វេលា​ម៉ោង ១៤​និង​៤៧ នាទី​នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ មាន​ជ័យ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយ​មានការ​សម្របសម្រួល​ទៅ លើ​នីតិវិធី ពី ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សា លា​ដំបូង​ខេត្តបាត់ដំបង ផង​នោះ លោក​វរសេនីយ៍ឯក ឈឿ​ង គឹ​ម សុង ស្នងការ​រង​ផែនការ​ងារ​នគរ បាល​ព្រហ្មទណ្ឌ ​លោក ឧត្តមសេនីយ៍ត្រី នូ ជីវ​ន្ត័ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ មាន​ជ័យ ដោយ​មាន​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ វ៉ា​ន់ តា​រ៉ា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុ ង​ប៉ោយ​ប៉ែ​ត ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ​ជា​អធិការ បាន​ចុះ​ប្រតិបត្តិការ អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចា​ប់​ខ្លួន របស់​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង ដែល​បង្គាប់​ឱ្យ​ចា​​ប់​ខ្លួន​ជនជាប់ចោទ​ឈ្មោះ គ​ន្ធា វី​ធួន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​គប់ សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ មាន​ជ័យ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី បទ​ឃា​តក​​ម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​នៅ​ចំណុច​ក្រុម ទី​១២ ភូមិ​ព្រែក​មហា ទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ។

សូម​ជម្រាប​ជូន​ថា​កាលពី​វេលា ម៉ោង​៤​និង​០០​នាទី​ទៀប​ភ្លឺ​យប់​ថ្ងៃ​ទី ៧​ខែធ្នូ​ឆ្នាំ​២០២២​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​សួន ច្បារ​មាត់​ស្ទឹង​សង្កែ ត្រើយ​ខាងលិច​ទល់មុខ​ធនាគារ​FTB ស្ថិត​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​មាន​ជន​ស ង្ស័​យ​មួយ​ក្រុម​បាន​បើករថយន្ត​មក​ដល់​ចំណុច​ខាងលើ រួច​បាន​យក​កាំ​ភ្លើ​​ង​ខ្លី​បា​ញ់​ទៅ​លើ​យុវជន​មួយ​ក្រុម​ដែល​កំពុង​អង្គុយ​លេង​ជួបជុំ​គ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​០៣​នាក់ ហេី​យ​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​រថយន្ត​គេចខ្លួន​បាត់ ដែល​ក្នុង​ហេតុការណ៍​នោះ​ជន​រង​គ្រោះ​០១​នាក់ ក្នុង​ចំណោម​០៣​នាក់ បាន​ស្លា​ប់​បាត់បង់​ជីវិត​ពេល បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហេ​ី​យ​ចាប់ពី​ពេល​កើ​ត​ហេតុ​សមត្ថកិច្ច​បាន​ធ្វេី​ការ​ស្រាវជ្រាវ​ស៊េី​ប​អង្កេត​និង​ឃា​ត់​ខ្លួន​មុខសញ្ញា​ជា​បន្ត បន្ទាប់​និង​បញ្ជូន​ទៅ​តុលាការ​ដេ​ី​ម្បី​អនុវត្ត​ទោស​តាម​ផ្លូវច្បាប់​។

បច្ចុប្បន្ន​ជនជាប់ចោទ​ខាង​លេ​ី កម្លាំង​ការិយាល័យ​ជំនាញ​កំពុងធ្វើការ​បន្ត​តាម​នីតិវិធី​៕