បាត់ដំបង៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទី នៅចំ ណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯក ឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង កម្លាំងនគរបាលស្រុកឯកភ្នំបង្ក្រាបបានករណីប្រេី ប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណីក្នុងបទល្មើសជាក់ ស្តែង និងឃាត់ខ្លួនជន សង្ស័យបា ន ចំនួន០៥នាក់ ប្រុស០៤នាក់។ វត្ថុតាងចាប់យកនិងធ្វើការដកបានរួមមាន៖
– កញ្ឆាស្រស់ចំនួន៥២០ដេីម
- កញ្ឆាស្ងួតចំនួន២៣,៥គីឡូ ទាំងសំបក
- កញ្ឆាក្រៀម ចំនួន០១ថង់(សម្រាប់ជក់)
- បំពង់ឫស្សីសម្រាប់ជក់កញ្ឆាចំនួន០៣
– កាបូបប្រាក់ចំនួន០២
– ទូរសព្ទ័ដៃចំនួន០២គ្រឿង។
តាមការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ច បានឱ្យដឹងថាកញ្ឆាដ៏ច្រេីនបែបនេះគឺ គាត់ដាំក្នុងគោលដៅ ធ្វេីអាជីវកម្ម(លក់)ទៅក្រៅមូលដ្ឋាន។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ហេីយ៕