បាត់ដំបង៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទីនៅចំណុចក្រុមទី០១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ហែកជញ្ជាំងសង្ក័សី) បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពហែកសង្ក័សីជញ្ជាំងផ្ទះ(ផ្ទះចំការទុកចោល) របស់ឈ្មោះ រ៉ម ទិវា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង លួចយកសម្ភារៈក្នុងលំនៅ។
បន្ទាប់ពីធ្វើសកម្មភាពនិងទទួលបានព័ត៌មានពីប្រជាពលរដ្ឋភា្លមកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែល មានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០២ នាក់ភ្លាមៗបន្ទាប់ពីកើតហេតុបាន ប្រហែល១៥នាទី។
ជនសង្ស័យនោះឈ្មោះ ថន យូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងនិងឈ្មោះ ជា សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ដកហូតសម្ភារៈដែលលួចខាងលើរួមមាន ខ្សែភ្លើងចំនួន០២ដុំពូថៅចំនួន ០១ជេីងក្រានហ្គាស ចំនួន០១ ។
ពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនមកអនុវត្តទោសតាមផ្លូវច្បាប់រីឯសម្ភារៈបានប្រគល់ជូនម្ចាស់វិញ ។ជាមួយនឹងបញ្ហាខាងលេី លោកអធិការនគរបាលស្រុកមោងឫស្សី បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានសូមធ្វេីការផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ជាបន្ទាន់ក្នុងករណីបានឃេីញ និងដឹងឮនូវសកម្មភាពល្មេីសច្បាប់ណាមួយនៅមូលដ្ឋានដេីម្បីសមត្ថកិច្ចមានមូលដ្ឋានស្រាវជ្រាវនិងបង្ក្រាបទាន់ពេលវេលា៕