ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ ធ្លាក់ចុះ១៤% បើធៀបនឹងឆ្នាំ២០២៣

0

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់ ខណៈដែលមូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ច្រើនជាងគេ គឺកត្តាល្បឿន និងការមិនគោរពសិទ្ធិ ។

តាមរបាយការណ៍នាព្រឹកថ្ងៃទី៨ ខែមករា ឆ្កនាំ២០២៤នេះ អ្នកនាំពាក្យក្រសួងខាងលើ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤(គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)៖

– គ្រោះថ្នាក់កើតឡើងចំនួន ២.៨៤៤លើក

– អ្នកស្លាប់ចំនួន ១.៥០៩នាក់(ជាមធ្យមស្លាប់៤នាក់/ថ្ងៃ)

– របួសធ្ងន់ចំនួន ២.២៧៣នាក់

– របួសស្រាល ១.៤៤៧នាក់

– មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧នាក់។

របាយការណ៍ខាងលើ បានបន្តថា បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងប្រចាំឆ្នាំ២០២៣៖

– គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ ៤៧៣លើក (ស្មើនឹង ១៤%)

– អ្នកស្លាប់ថយចុះចំនួន ៨១នាក់ (ស្មើ ៥%)

– របួសធ្ងន់ថយចុះ ៤៩៣នាក់(ស្មើ ១៨%)

– របួសស្រាលថយចុះ ៣០២នាក់ (ស្មើ១៧%)

– មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់(ស្មើ១៩%)។

ចំណែកឯមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤៖

– ល្បឿន ១១៥៦លើក ស្មើនឹង ៤០,៦%

– មិនគោរពសិទ្ធិ ៦៤៩លើក ស្មើនឹង ២៣%

– មិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤%

– បត់គ្រោះថ្នាក់ ២២១លើក ស្មើនឹង ៨%

– ប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦%

– កត្តាយាន ១១៤លើក ស្មើនឹង ៤%

– ស្រវឹង ១០៥លើក ស្មើនឹង ៣,៧%

– អាកាសធាតុ ៣៥លើក ស្មើនឹង ១%

– មិនគោរពភ្លើងសញ្ញា ៣៣លើក ស្មើនឹង ១%

– ងងុយ ២៩លើក ស្មើនឹង ១%

និង កត្តាផ្លូវ ១៩លើក ស្មើនឹង ០,៧%៕