ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបដិសេធ ការចោទប្រកាន់គ្មានសច្ចធម៌ មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ

0

ភ្នំពេញ៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសបដិសេធ ការចោទប្រកាន់គ្មានសច្ចធម៌ មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

ការចេញសេចក្តីបដិសេធខាងលើ បានធ្វើឡើងក្រោយ ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយ បំភ័ន្តព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖