ឃាត់ខ្លួនក្មេងទំនើង ៤នាក់ ក្រោយថតវីដេអូដកដាវបង្អួត

0

កំពង់ស្ពឺ​៖ ដោយ​ពិនិត្យ​លេ​ី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ CHING មាន​ខ្លឹមសារ​ថា សូម​គោរព​បង​ៗ​នាយ​សមត្ថកិច្ច​ក្មេង​ស្ទាវ​ឈាមរាវ​នេះ​ជា​មុខសញ្ញា​កាន់​ដាវ​កាន់​កាំបិត​​នៅ​ក្នុង​ទី​សាធារណៈ ដោយ​មិន​ញញើត​ក្រែង​ចិត្ត​នរណា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សណ្ដាប់ធ្នាប់​សន្តិសុខ​សាធារណៈ​។ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​កម្លាំង​ជំនាញ​បាន​សហការ​រក​ឃេ​ី​ញ​ក្មេង​ទំនេ​ី​ង​០៤នាក់ ក្នុង​ចំណោម​បក្ខពួក​០៦​នាក់ ៖

១-​ឈ្មោះ ឈឿ​ង បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។
២-​ឈ្មោះ​សឿ​ន ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រិច ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ (​ជា​អ្នក​ដក​ដាវ និង​ម្ចាស់​ដាវ​)
៣-​ឈ្មោះ​ខ្ចៅ ទិ​ត្យ​វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​អ្នក​កាន់​ដាវ​)
៤-​ឈ្មោះ សម្ពស្ស ឆាយ​ហុង អាយុ ១៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

យោង​តាម​ចម្លើយ​ក្រុម​ក្មេង​ទំនើង​ទាំង​បួន​នាក់​បញ្ជាក់​ទទួលស្គាល់​ថា ពិតជា​បាន​ថត​និង​ធ្វើ​សកម្មភាព រាំ​សំ​ញ៉ែង​ដាវ ដក​បង្ហាញ ដាក់​ជាប់​នឹង​ចង្កេះ រួច​បង្ហោះ​អួត​ដល់​ហ្វេ​ន​ៗ​ខ្លួន​ក្នុង​បណ្ដាញ​សង្គម tik tok តិច​តុ​ក​ប្រាកដ​មែន និង​បាន​ថត​បង្ហោះ​កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤​ម្ល៉េះ។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​ធ្វេ​ី​ការ​សាកសួរ កសាង​សំណុំរឿង បញ្ជូន​ទៅ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់ការ​នីតិវិធី​បន្ដ រីឯ​បក្ខពួក​នៅ​សល់ សមត្ថកិច្ច​បន្ដ​សហការ​ស្រាវជ្រាវ ៕