ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ខែមករាឆ្នាំ២០២៥ បានបង្ហាញមុខក្រុមក្មេងទំនើងសរុបចំនួន២៥នាក់ ដែលជនក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសសរុប១៣ករណី នៅខណ្ឌមានជ័យ និងក្រុងតាខ្មៅ ០៣ករណី ខណ្ឌដូនពេញ០២ករណី ខណ្ឌខណ្ឌសែនសុខ០៣ករណី ខណ្ឌទួលគោក០១ករណី ខណ្ឌដង្កោ០១ករណី ខណ្ឌកំបូល០១ករណី និងខណ្ឌពោធិ៍សែនជ័យ០២ករណី ។
បទល្មើស ទាំងនោះរូមមានករណីឃាតកម្ម ករណីហិង្សាដោយចេតនា ករណីធ្វើឲ្យខូចខាតដោយចេតនា ករណីលួច។ក្នុងចំណោមជនសង្ស័យក្មេងទំនើងខាងលើផងដែរ សមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ចំពោះក្មេងទំនើង០៦នាក់មានរហស្សនាមCK កាហ្វេកុង ក្នុងនោះមាន០២នាក់ជាជនដៃដល់ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះជាយុវជន០១នាក់ស្លាប់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៤៕