ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

0

កណ្តាល ៖ ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សំពៅ​ពូន បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​ក្នុង​សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន ខេត្តកណ្តាល​។

ដោយ​មានការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍ មេបញ្ជាការ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ចុះ​ដល់ទី​កន្លែង​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ សរុប ចំនួន ០៦​នាក់ ភេទ​ប្រុស​។ ​វត្ថុ​តាង​ចាប់​យក​រួម​មាន​: ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០២ កញ្ចប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង​, ទូរស័ព្ទ​ដៃ ០៦​គ្រឿង​, ម៉ូតូ ០១ គ្រឿង​, សម្ភារៈ ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕