ឃាត់ខ្លួនជនសង្ស័យម្នាក់ដក​ហូ​ត​ ផាវកែច្នៃ​០១ដេីម និងកាំបិត​ ០៣ដើម

0

កំពង់ស្ពឺ​៖ អនុវត្ត​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ នគរបាល​ខេត្ដកំពង់ស្ពឺ លេ​ី​វិធានការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស​មុខសញ្ញា​ក្មេង​ទំនើង នា​រសៀល​ថៃ្ង​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ កំលាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​សហការ​បង្ក្រាប​មុខសញ្ញា​ហិង្សា​ដោយ​ចេតនា​ប្រេ​ី​ដាវ​កាប់​មក​លេ​ី​កំលាំង​ប្រជា​ការពារ នៅ​ចំណុច​ភូមិ​អង្គ​ដូន​ពិស ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ថុ​ន ឡា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជនសង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធ​នាគា​ខេត្តកំពង់ស្ពឺ​ចំនួន ០២​លើក​)​។

ដំបូង​ជនសង្ស័យ​បាន​ចូល​ទៅ​សំងំ​លាក់ខ្លួន​ក្នុង​ដី​ឡូ​តិ៍​ផ្ទះ​ប្រជាពលរដ្ឋ មិនដឹង​មាន​បំណង​អ្វី ម្ចាស់​ដី​ឡូ​តិ៍​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ស្រាប់តែ​ជនសង្ស័យ​បាន​លោត​ហក់​ចេញ​មក​ក្រៅរបង កាន់​ដាវ​ហក់​មក​កាប់​កំលាំង​នគរបាល​និង​ប្រជា​ការពារ ចៃដន្យ​ត្រូវ​កំលាំង​ប្រជា​ការពារ​ម្នាក់​ឈ្ម្មោះ ឯម ឈី​ម ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ចំ​ខ្នង​០១​ដាវ បណ្ដាល​ឲ្យ​រង​របួសស្រាល ភ្លាម​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​យក​មក​ធ្វើការ​សាកសួរ និង​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដោយ​ដកហូត ដាវ​កែ​ឆ្នៃ ០១ ដេ​ី​ម និង​កាំបិត ចំនួន ០៣ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ចាត់ការ​តាម​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់ការ​នីតិវិធី​បន្ដ​៕