ចាប់បានជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០២​ម៉​៣០​នាទី​ទាប​ភ្លឺ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​(​ក្មេង​ទំនើង​) ពាក់ព័ន្ធករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដុំឥដ្ឋ មួក​សុ​វ​ត្តុ​ិ​ភាព​គប់ និង​ខ្សែ​ក្រ​វ៉ា​ត់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​) នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តាឡុ​ង​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

– ​ជនសង្ស័យ​ទី​១ ឈ្មោះ វ៉​ន ពុទ្ធា​រៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងឈើ ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។
– ជនសង្ស័យ​ទី​២ ឈ្មោះ ផា​ន កក្កដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បើកឡាន​ស្ទួ​ច ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។
– ជន​រង​គ្រោះ​ឈ្មោះ ស្រស់ បញ្ញា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ ទីលំនៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ត្ថុ​តាង​ចាប់​យក : ខ្សែ​ក្រ​វ៉ា​ត ០១​ខ្សែ​; មួក​សុវត្ថិភាព ០១ និង​ទូរ​សព្ទ​ដៃ​ម៉ាក IPhone 12pro max ០១​គ្រឿង​, ដំ​ុំ​ឥដ្ឋ ០១ និង ទូរ​សព្ទ IPhone 11pro max ១​គ្រឿង ។

គួរបញ្ជាក់ថាកាលពី​ថ្ងៃ​ទី​២៩ ខែធ្នូរ ឆ្នាំ​២០២៤ វេលា​ម៉ោង​០២:៣០​នាទី​ទៀប​ភ្លឺ ជន​រង​គ្រោះ​ឈ្មោះ ស្រល់ បញ្ញា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​បាន​ជិះ​ម៉ូតូ​នាក់ ០១​គ្រឿង​ម៉ាក​សង់​សេ​125 សេរី​ឆ្នាំ​២០២៤ ចេញពីផ្ទះ​សំដៅ​ទៅ​តា​ខ្មៅ ពេល​ដល់​ចំណុច​មុខ​រោងចក្រ​ដើម​ស្រល់ លេ​ី​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ក៍​ឃើញ​ជនសង្ស័យ​មាន​គ្នា​០៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក សង់​c125 សេរី​២០២៥ មិន​ចាំ​ស្លាក់​លេខ ជិះ​គ្នា​៣​នាក់ និង ១​គ្រឿង​ទៀត​ម៉ាក សូ​ភើ​គប់ គ្មាន​ស្លាក​លេខ បាន​យក​មួក​សុ​វត្តិភាព​គប់​លើ​ជន​រង​គ្រោះ ខណៈនោះ​ជន​រង​គ្រោះ​ជិះ​រត់​បាន​ប្រហែល​៥០​មែ​ត្រ ស្រាប់តែ​ម៉ូតូ​បក្ខពួក​ជនសង្ស័យ​០១​គ្រឿង​ម៉ាក​c125​ជិះ​មក​គារ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល រួម ឈ្មោះ ផា​ន កក្កដា បាន​កាន់​ខ្សែរ​ក្រ​វ៉ា​ត់​ដេញ​វាយ​ជន​រង​គ្រោះ និង ឈ្មោះ វ៉​ន ពុទ្ធារ​: បាន​កាន់​ដំ​ថ្ម និង បក្សពួក​៣​នាក់​ទៀត​ដេញ​គប់ និង​ដេញ​វ៉ា​យ​លើ​ជន​រង​គ្រោះ រួច​ក៍មក​វាយ​ម៉ូតូ​ជន​រង​គ្រោះ ពេល​នោះ​ផ្នែក​នគរបាល​យុ​ត្ត​ធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ជិះ​ល្បាត​ក្បែរ​នោះ​ឃើញ​ទាន់ ក៏​ដេញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​យក​មក​សាកសួរ ចំណែក​បក្ខពួក​ជនសង្ស័យ​៣​នាក់​ទៀត បាន​ជិះ​ម៉ូតូ​២​គ្រឿង​ខាងលើ​ជិះ​គេចខ្លួន​បាត់​។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ​នគរបាល​ចាក់​អង្រែ​ក្រោម​ចាត់ការ​តាម​ផ្លូវច្បាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​គ​របាល​ខណ្ឌមានជ័យ ចាត់ការ​តាម​នីតិវិធី​៕