កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកដែលមានឈ្មោះ Thay Chantha Show បានយករូបភាពក្មេងជិះលេីម៉ូតូ កាន់ដាវ ដែលពាក់ស្លាកលេខ ១.កំពង់ស្ពឺ 1N.3966 ២.កំពង់ស្ពឺ 1Y.7666។ យោងតាមការពិនិត្យស្រាវជ្រា ឃេីញថារូបនេះជារូបភាពចាស់ ដែលសមត្ថកិច្ចយេីងបានធ្វេីការណែនាំអប់រំរួចហេីយ។
គួបញ្ជាក់ថានៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង២និង១០នាទីរំលងអាធ្រាត កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វេីការដាក់គោលដៅត្រួតពិនិត្យ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វេីការឃាត់ក្មេងមួយក្រុម ដែលមានឈ្មោះBTK (ប៊ី ធី ខេ) ចំនួន៤នាក់៖
១/ឈ្មោះ ដារ៉ា ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិច្រេស ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
២/ឈ្មោះ លីម លឿង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំបួរ ឃុំជេីងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
៣/ឈ្មោះ សុង រក្សា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអង្គតាប៉ុក ឃុំជេីងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
៤/ឈ្មោះ ចាន់ ប៉េងសុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសួសនៃ ឃុំជេីងរាស់ ស្រុកសាមគ្គីមុនី័យ ខេត្តកំពង់ស្ពឺ
ដកហូតម៉ូតូចំនួន០២គ្រឿង៖
១/ម៉ូតូម៉ាកសង់125cc សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1O-7114 មានលេខតួម៉ាសុីន ND125ME-5518610
២/ម៉ូតូម៉ាកសង់125cc សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KM-1198 មានលេខតួម៉ាសុីនND125ME-0105774។
មូលហេតុ៖ ក្រុមក្មេងទំនើងទាំងនេះបានជិះម៉ូតូស្រែកឡូឡាគេចគោលដៅត្រួតពិនិត្យ ។
តាមការសាកសួរ នឹងឆែកទូរស័ព្ទឈ្មោះសុង រក្សា បានឃើញរូបបង្ហោះរូបថតកាន់ដាវ ឈ្មោះចាន់ ប៉េងសុង មានរូបថតកាន់ដាវ ដែលម្ចាស់គណនីខាងលេីយកមកផុសផ្សព្វផ្សាយ ។ បច្ចុប្បន្នបុគ្គលក្នុងរូបភាពខាងក្រោមនេះ បានកែប្រែខ្លួនពុំមានសកម្មភាពអ្វី ដូចរូបភាពដែលដែលម្ចាស់គណនីខាងលេីបានផ្សព្វផ្សាយនោះទេ៕