ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានសហការជាមួយក្រុមប្រឹក្សាសង្កាត់ និងប្រជាការពារ បានចុះធ្វេីរដ្ឋបាលចំហចំនួន២ទីតាំង ស្ថិតនៅចំណុចក្រុមទី៤៦ភូមិ១ និងក្រុមទី១២ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វេីតេស្តទឹកនោមរកសារធាតុញៀ ន សរុបចំនួន៨នាក់ប្រុស៧នាក់ ស្រី០១នាក់ ( រកឃើញវិជ្ជមានទាំង៨នាក់) ។ ជនសង្ស័យពាក់ពន្ធ័ សមត្ថកិច្ចបានបញ្ជូនទៅអធិការក្រុងព្រះសីហនុបន្តនិតិវិធី៕