ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចមុខវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០៤ករណីផ្សេងគ្នា។
ករណីទី១: កាប់ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចចុងស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
ករណីទី២: ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចមុខវត្ត ស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០២៤។
លើកទី៣: ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចម្តុំជម្ពូរវ័ន្ត ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
លើកទី៤: ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចតាមផ្លូវលេខ២១B ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះសុង វាសនា ហៅសុង សំណាង ហៅខ្មៅ ភេទប្រុស នជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ វត្ថុតាងចាប់យក: ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ ១LB-០៤២៥។ បច្ចុប្បន្នជនសង្ស័យ វត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕