កំពង់ស្ពឺ៖ យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កំលាំនគរបាលតាមបណ្ដាគោលដៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បានការសហការពីរកំលាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ធ្វើការល្បាតពួនស្ទាក់តាមផែនការប្រទាក់ក្រឡាក្នុងភូមិសាស្ត្រ ជាក់ស្ដែងរកឃេីញនិងធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើង ចំនួន០៣ក្រុម៖
ក្រុមទី០១៖ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងដាវកែច្នៃ០១,ទូរស័ព្ទ០១គ្រឿង ឃាត់ខ្លួនចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិរកាកោង ឃុំកាតភ្លុក ស្រុកបសេដ្ឋ
១./ឈ្មោះ សួង សាន ភេទប្រុស អាយុ២១ឆ្នាំ
២./ឈ្មោះ និន សុខណា ភេទប្រុស អាយុ១៧ឆ្នាំ
៣./ឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ២០ឆ្នាំ
គោលបំណងដាក់អាវុធតាមខ្លួនដេីរមេីលគេរាំនិងការពារខ្លួនពីសត្រូវ។
ក្រុមទី០២៖ មានគ្នាចំនួន០២នាក់ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់០១,ទូរស័ព្ទ០១គ្រឿង ឃាត់ខ្លួនលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ
១./ឈ្មោះ សៀក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ
២./ឈ្មោះ លន ណែម ភេទប្រុស អាយុ២១ឆ្នាំ
គោលបំណង ធ្លាប់មានជំលាល់ជាមួយភាគីក្មេងទំនេីងដេីរយប់ដូចគ្នាការពារខ្លួន(ត្រៀមប្រយុទ្ធ)
ក្រុមទី០៣៖ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់០១ដើម ដាវកែច្នៃ០១ ឃាត់ខ្លួនលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
១./ឈ្មោះ វុិត សំណាង ភេទប្រុស អាយុ១៨ឆ្នាំ
២./ឈ្មោះ ប៊ុន ដា ភេទប្រុស អាយុ១៨ឆ្នាំ
៣./ឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ១៩ឆ្នាំ
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថាក្រុមក្មេងទំនើងទាំងបីក្រុមនេះសុទ្ធតែជាមុខសញ្ញាគ្រប់គ្រងរបស់មូលដ្ឋាននិងធ្លាប់មានសកម្មភាព ប៉ុន្ដែជាក់ស្ដែងយប់នេះគឺពួកគេអាចគ្មានឱកាសគេចឆ្លងដែនទៅប្រព្រឹត្ដបទល្មេីសបាននោះទេ ដោយអនុវត្ដបទបញ្ជាដ៏មុឹងម៉ាត់ និងការចង្អុលដឹកនាំផ្ទាល់ពី លោកស្នងការនគរបាលខេត្តកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានត្រៀមកំលាំងអនុវត្ដតាមផែនការ២៤ម៉ោងលេី២៤ដោយបង្កេីនការប្រមូលផ្ដុំព័ត៌មានប្រេីប្រាស់វិធានការស្រាវជ្រាវស៊េីបបញ្ជាក់ករណីនិមួយៗ ធ្វើយ៉ាងណាមិនអោយក្រុមនេះអាចឈានទៅបង្កជាបក្ខពួកនិងការគំរាមកំហែងដល់សន្ដិសុខសុវត្ថិភាពសង្គមក្នុងមូលដ្ឋានស្រុកបសេដ្ឋបានឡេីយ ពិសេសសហការជាមួយស្រុកជាប់ព្រំប្រទល់ផ្លាស់ប្ដូរព័ត៌មាននិងមុខសញ្ញា។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងបីក្រុមរួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងអនុវត្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕