ភ្នំពេញ៖ សេចក្តីជូនដំណឹង ករណីជនឆបោកបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជាឱ្យអតិថិជនភ្ជាប់តំណ Link ដើម្បីឈានទៅធ្វើការបោកប្រាស់តាមរូបភាពផ្សេងៗ។ សូមបញ្ជាក់ជាថ្មីថា អគ្គិសនីកម្ពុជា មិនមានភ្នាក់ងារទាក់ទងទៅអតិថិជនផ្ទាល់តាមរយៈទូរស័ព្ទ ឬប្រព័ន្ធបណ្ដាញសង្គម ឬគ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ដូច្នេះសូមអតិថិជនមេត្តាប្រុងប្រយ័ត្នចំពោះការឆបោក-បន្លំពីជនឆបោក។ អតិថិជនអាច Download កម្មវិធី EDC APP តាមរយៈ App Store និង Google Play ដោយខ្លួនឯងបានយ៉ាងងាយស្រួល។ ប្រសិនបើអតិថិជនមានចម្ងល់ក្នុងការប្រើប្រាស់កម្មវិធី EDC APP សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ១២៩៨៕