ភ្នំពេញ៖ ទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់សមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដោយមានការអញ្ជើញចូលរួមពី សមាសភាពនៃលេខាធិការដ្ឋានគ.ធ.ខ. និងតំណាងពីក្រសួងពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការ គ្រប់គ្រងធនធានខ្សាច់គឺពិតជាមានសារៈសំខាន់ណាស់ហើយដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តភាព និងបរិយាបន្ន ព្រមទាំងដើម្បីការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូស៊ី ទៀតផង៕







