មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ

0

កំពង់ស្ពឺ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែងលើវឌ្ឍនភាពនៃប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកតាមច្រកតំបន់រលាំងជ្រៃខាងជើង តាមតំបន់អង្គស្នួល តាមតំបន់អូរខ្សាច់ តំបន់ពាមសត្ថា និងតាមតំបន់ព្រែកព្នៅ ធ្លាក់ចូលអាងទន្លេសាប និងបឹងទន្លេសាប និងបន្តរៀបចំយុទ្ធសាស្រ្តអនុវត្តន៍សកម្មភាពការងារក្នុងរដូវប្រាំងផងដែរ៕