សិស្សគេចសាលាមួយក្រុម មិនចូលរៀន ទៅបង្ហោះ ម៉ូតូ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅអប់រំ

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤:០០​នាទី កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ រួម​ជាមួយ​កម្លាំង​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស៊ុ​ង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​សាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉ែ​ន រី​ម អធិការ​នគរបាល​ស្រុក​សំឡូត បាន​ចុះ​ប្រមូល​សិស្ស​គេច​សាលា (​មិន​ចូល​រៀន ទៅ​បង្ហោះ ម៉ូតូ ) ០១​លើក នៅ​ចំណុច​ក្រុម ទី ០៩ ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង និង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ច​បាន​នាំ​មនុស្ស​ចំនួន ០៦​នាក់​៖ ១-​ឈ្មោះ ហាំ មន្នី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​០៨ រស់នៅ​ភូមិ​អូរ​ទន្ទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​២-​ឈ្មោះ ហ៉ិ​ន ដា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​១០ រស់នៅ​ភូមិ​ដូន ត្រិ​ត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​៣-​ឈ្មោះ គឹ​ម សុ​ផានិត ភេទ បរុស អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​០៨ រស់នៅ​ភូមិ​ដូន ត្រិ​ត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​៤-​ឈ្មោះ ស្រេង ប្រា​វីត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​០៨ រស់នៅ​ភូមិ​ដូន ត្រិ​ត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​៥-​ឈ្មោះ ព្រុ​ច ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​០៩ រស់នៅ​ភូមិ​អន្លង់​ពួក ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​៦-​ឈ្មោះ ពឿ​ន ណា​វី​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​០៨ រស់នៅ​ភូមិ​អន្លង់​ពួក ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ក្រោយ​ទទួល​បាន​ព​ត៌​មាន កម្លាំង​សមត្ថកិច្ច បាន​ធ្វេ​ី​ការ​នាំ​ខ្លួន​ក្មេង​ទំនេ​ី​ង​ខាង​លេ​ី មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​បាន​ធ្វេ​ី​កិច្ចសន្យា លើ​ក្មេង​ទំនេ​ី​ង ដែល​បង្ក​ភាព​អ​នា​ធិ​តេ​យ្យ ក្នុង​មូលដ្ឋាន​ទាំង​០៦​នាក់ និង​អប់រំ​អោយ​បញ្ឈប់​សកម្មភាព​នេះ​ត​ទៀត រួច​អនុញ្ញាត​អោយ​អាណាព្យាបាល មក​ធានា​យក​ត្រឡប់ ទៅ​សហគមន៍​វិញ ដេ​ី​ម្បី​អប់រំ​បន្ត ចំណែកឯ​ម៉ូតូ​បាន​ដកហូត​រក្សា​ទុក​រយ​:​ពេល​៣​ខែ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​៕