ឃាត់ក្មេងទំនើង ៣នាក់ ក្រោយវាយគ្នាទៅវិញទៅមកនៅមុខវិទ្យាល័យជា ស៊ីមសន្ធរម៉ុក

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ ម៉ោង​ប្រហែល​១៧:៣០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឃា​ត់​ក្មេង​ប្រុស​០៣​នាក់ ករណី​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រព្រឹត្ត​នៅ​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ី​ម សន្ធរ​ម៉ុ​ក ផ្លូវ​លេខ​១២៨ ក្រុម​ទី​២ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក នាំ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១​។

ក្រោយ​ពី​សាកសួរ​គឺ​ពួក​គេ​ធ្លាប់​ស្គាល់គ្នា​ដោយ ក្មេ​ង​ប្រុស​ទាំង​០២​ក្រុម​សំណូមពរ​សមត្ថកិច្ច​មិន​ធ្វើការ​ប្ដឹង​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ​ដោយ​មូលហេតុ​ជា​ការ​យល់​ច្រឡំ​គ្នា​ម្យ៉ាងវិញទៀត​ភាគី​ទាំង​០២​ក៏​គ្មាន​របួស​ទាំង​សងខាង​នោះ​ឡើយ សមត្ថកិច្ច​បាន​ឲ្យ​អាណាព្យាបាល​មក​ធ្វើការ​ធានា​យក​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

១-​ឈ្មោះ ខាន់ ចិន្តា​ឡា​វី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​២៧១ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។
២-​ឈ្មោះ យ៉ែ​ម លី​ម៉េ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​៧ អនុ​វិទ្យាល័យ អូរ​បែក​ក្អម ស្នាក់​នៅផ្ទះ​លេខ​១១ ផ្លូវ​លេខ​២៧១ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។
៣-​ឈ្មោះ មាឃ ភា​ណាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១២J វិទ្យាល័យ ជា​ស៊ី​ម សន្ធរ​ម៉ុ​ក ស្នាក់​នៅផ្ទះ​លេខ​៥៧៥ ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​៕