មន្ត្រីជំនាញចុះពិនិត្យគ្រឿងក្នុង​បង្កក​ក្នុង​កុងតឺន័រ​ចំនួន​៤ នឹងយកគំរូមួយចំនួនទៅពិសោធន៍

0

ព្រះ​សីហ​នុ៖ នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ព្រះ​សីហ​នុ បាន​ចូលរួម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាខា​គយ​និង​រដ្ឋាករ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ តាម​លិខិតស្នើ​សុំ​អ្នកឯកទេស​ត្រួតពិនិត្យ​គុណភាព​ទំនិញ លេខ​១៨៣០/២៤ អគរ​/​ស​.​កស ចុះ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ដើម្បី​ត្រួតពិនិត្យ​គុណភាព​ទំនិញ​គ្រឿងក្នុង​បង្កក ដែល​ផ្ទុក​ក្នុង​កុងតឺន័រ​ចំនួន​៤ ក្នុង​និក្ខិត្តភ័ណ្ឌ​គយ​របស់​សាខា​គយ​និង​រដ្ឋាករ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នៃ​ទីលាន CY កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​ដក​យក​សំណាក​គំរូ​ទំនិញ​ចំនួន​១​គំរូ ក្នុង​០១​កុងតឺន័រ សរុប​ទាំងអស់​ចំនួន ០៤​គំរូ រួម​មាន ពោះវៀន​ជ្រូក​បង្កក និង​ប្រមាត់​ជ្រូក​បង្កក ដោយ​បញ្ជូន​សំណាក​គំរូ​ខាងលើ មក​ពិសោធ​ន៍នៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​ធ្វើការ​វិភាគ​លម្អិត​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF