មុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់ ត្រូវសមត្ថកិច្ចបង្រ្កាប

0

បាត់ដំបង៖ កាលពី​ថ្ងៃ​ទី​១៥​និង​១៦ ខែ ធ្នួ ឆ្នាំ​២០២៤ អនុវត្ត​តាម យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ នៃ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​និង​ដោយ​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក​សុខ និ មល ស្នងការ​រង​ផែន​ជំនាញ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ធ្វើការ​បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​ករណី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​នៅ ក្នុង​មូលដ្ឋាន​ក្រុង​បាត់ដំបង -​ស្រុក​ថ្មគោល​និង​ខេត្តបន្ទាយមានជ័យ​ក្នុង​នោះ​គឺ​៖

១-​ឈ្មោះ​ឆាយ កុសល ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់ នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បា ត់​ដំបង
២-​ឈ្មោះ ចាន់ វណ្ណ​ដា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ រស់ នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ ភ័​ណ ខេត្តបន្ទាយមានជ័យ​។
៣-​ឈ្មោះ ចាន់ ម៉ា​រី​ណា ភេទ​ស្រី អាយុ ២៥​ឆ្នាំ រស់ នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ ភ័​ណ ខេត្តបន្ទាយមានជ័យ​។

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) សរុប​ចំនួន ១០​ថង់ ទម្ងន់ ២៥១១,៥៦​ក្រាម (​ថ្នាំ​សុទ្ធ​)
-​ម៉ូតូ​ចំនួន ០២​គ្រឿង
-​ទូរស័ព្ទ​ដៃ​ចំនួន ០៥​គ្រឿង (​ចាស់​)
-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន ០១​គ្រឿង

ពេល​នេះ​សមត្ថកិច្ច​បាន​និង​កំពុង​ចាត់ចែង​រៀបចំ​សំ ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​អនុវត្ត ទោស​ទៅ​តាម​ផ្លូវច្បាប់​ហើយ​៕