ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញបើកសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបើកសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង, អនុផែនការងារជំនាញ, លោក-លោកស្រីនាយ-នាយរងការិយាល័យជំនាញ លោក អធិការ អធិការងនគរបាលខណ្ឌទាំង១៤ និងលោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្រ្តីពាក់ព័ន្ធ៕