សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា

0

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៤​នេះ អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើ​សន្និសីទ​សារព័ត៌ មាន​បង្ហាញមុខ​ជនសង្ស័យ​ទាំង​១៥​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​ករណី​ផ្សេង​គ្នា ដែល​ក្រុម​នៅ​មានឈ្មោះ​ថា ECT អុ​ី​ឈិ​តាន់​។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ពី ឯកឧត្តម ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃនេះ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​១៥ ដែល​មានឈ្មោះ អុ​ី ឈុ​តាន់ ពាក់ព័ន្ធ​នឹង​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​ករណី​ផ្សេង​គ្នា គឺ​ករណី​លួច​ម៉ូតូ​នៅ​មូលដ្ឋាន សង្កាត់​ព្រៃ​ស​ឃាត់​បាន​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ជនសង្ស័យ​ម្នាក់ ចាប់​ឃាត់ខ្លួន​បាន នៅ​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង និង​ម្នាក់​ទៀត​ដង្កោ​។ ករណី​កាប់​ប្លន់​១២​នាក់​នៅ​មូល ដ្ឋា​ន​សង្កាត់​ស្ពានថ្ម ហិង្សា​១​ករណី នៅ​មូលដ្ឋាន​សង្កាត់​ដង្កោ​ឃាត់ខ្លួន​១​នាក់​។

ដោយឡែក លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរ បាល​ខណ្ឌដង្កោ ក៏​បាន​បញ្ជាក់​បន្ថែម​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា ឯកឧត្តម ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​ដោយ មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោកស្រី ផាត់ សុ គ​ន្ធា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ លោក​វរសេនីយ៍ ទោ ជាង ហុ​ក​សែ អធិការរង ទទួល​បន្ទុក​កិច្ចការ​ព្រហ្ម ទណ្ឌ​ខណ្ឌដង្កោ និង​ផ្នែក​ជំនាញ រួម​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១២ សហការ​ជាមួយ ការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​រាជធានី និង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង អធិការ​ស្រុក​កោះធំ ខេត្តកណ្តាល បាន​ធ្វើការ​ខ្លួន​ជនសង្ស័យ​១២​នាក់ ប្រព្រឹត្ត​បទល្មើស​០២ ករណី​ផ្សេង​។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា បន្ត​ថា ករណី​ទី​១ លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើ​អំពើ​ហិង្សា​(​ប្រើ​ដុំ​ថ្ម​គប់ និង​កាំបិត​ប័​ុ​ង​តោ​ដេញ​កាប់​ជន​រង គ្រោះ​) កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១ និង​៣០​នាទី នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ជ្រៃ ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​(​ឃាត់ ខ្លួន​បាន​ជនសង្ស័យ​៧​នាក់​)​។ ករណី​ទី​២ លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រើ​ហិង្សា​(​ប្រើ​ដុំ​ថ្ម​គប់ និង​ដាវ​កែ​ច្នៃ​កាប់​ជន​រង​គ្រោះ​) កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០៣ និង​៣០​នាទី នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ថី ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ឃាត់​ជនសង្ស័យ​០៥​នាក់​។ និង​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ស្លាក​លេខ​ម៉ូតូ​ចំនួន​០៣ កាំបិត​បាំង​តោ​១ ដាវ​កែ​ច្នៃ​១​ដើម ទូរស័ព្ទ​ដៃ​៣​គ្រឿង ម៉ូតូ​ចំនួន​៧ គ្រឿង​។

លោក​អធិការ​បន្ត​ទៀត​ថា ក្រៅពី​សកម្មភាព​ខាងលើ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​នៅ​កន្លែង​ផ្សេង ទៀត ១/​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​០២​ករណី និង​២/​នៅ​លើ​ផ្លូវ​លេខ​២១ មុខកា​រ៉ា​ស​សាំង​អុ​ី​ឡៃ​ផេង ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ១​ករណី​។ ក្រៅពី​នោះ​មាន​ករណី​លួច​០២​ករណី សង្កាត់​ព្រៃ​ស / ករណី​ហិង្សា​១​ករណី នៅ​សង្កាត់​ដង្កោ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕