នគរបាលស្រុកស្វាយជ្រំ អប់រំក្មេងទំនើងជិះម៉ូតូបង្ហោះ

0

ស្វាយ​រៀង​៖ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ២០២៤ វេលា​ម៉ោង​១០៖២៥​នាទី នាទី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រោលគោ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បង្ហោះ នៅ​ចំណុច​លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ភូមិ​ឫស្ស​ជួរ​ខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ពេល​ទទួល​ព័ត៌មាន​បាន​កម្លាំង​ជំនាញ​ស្រុក សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រោលគោ បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​ហេតុ ទើប​កំណត់​មុខសញ្ញា​ក្មេង​ទំនើង ដែល​ជិះ​ម៉ូតូ​បង្ហោះ បាន​ចំនួន​០៤​នាក់៖

១.​ឈ្មោះ​សុ​ផុ​ន រក្សា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ​មុខរបរ​សិស្ស​រៀន​ថ្នាក់​ទី​៨D​មាន​ទីលំនៅ​ភូមិ​ឫស្សី​ទទឹង​ឃុំ​ក្រោលគោ
២.​ឈ្មោះ​ឈឿ​ន សុវណ្ណ​ឌី​ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​រៀន​ថ្នាក់​ទី​៨C​មាន​ទីលំនៅ​ភូមិ​ឃួ​ច​ឃុំ​ក្រោលគោ
៣.​ឈ្មោះ​តឹង តូ​ម៉​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​រៀន​ថ្នាក់​ទី​៨D​មាន​ភូមិ​ឫស្ស​ទទឹង ឃុំ​ក្រោលគោ
៤.​ឈ្មោះ​សឿ​ម ស៊ា​ក​ហេ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​រៀន​ថ្នាក់​៩D​មាន​ទីលំនៅ​ភូមិ​គោក​កណ្តោល ឃុំ​ក្រោលគោ

ចំពោះ ១.​ឈ្មោះ​ថេ​ន ចាន់​សីហា ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​រៀន​ថ្នា​ទី​៩ A​មាន​ទីលំនៅ​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ
២.​ឈ្មោ​ញ​ថៃ សុខ ហេង ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​មុខរបរ​សិស្ស​រៀន​ថ្នាក់​៩C​មាន​ទីលំនៅ​ភូមិ​ព្រៃ​ញ៉​យ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង ទាំង​៦​នាក់​រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​ហ៊ុន​សែន​ក្រោលគោ ។

ពេល​ស្រាវជ្រាវ​កំណត់ មុខសញ្ញា​ក្មេង​ទំនើង​បាន​ហើយ សមត្ថកិច្ច​យើង បាន​ចុះ​ទៅ​សហការ​ជាមួយ លោកនាយក​សាលា អនុ​វិទ្យាល័យ​ហ៊ុន​សែន​ក្រោលគោ អញ្ជើញ​សិស្សសាលា​ដែល​ពាក់​ពន្ធ​និង​ក្មើ​ង​ទំនើង​បង្ហោះ​ម៉ូតូ ដែល​មានឈ្មោះ​ខាងលើ យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រោលគោ ដើម្បី​សួរនាំ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្មេង​ទំនើង ដែល​ជា​សិស្សសាលា ១.​ឈ្មោះ​សុ​ផុ​ន រក្សា ២.​ឈ្មោះ​ឈឿ​ន សុវណ្ណ​ឌី ៣.​ឈ្មោះ​តឹង តូ​ម៉​ន ៤.​ឈ្មោ​សឿ​ម ស៊ា​ក​ហេ​ន បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​០៦.១២.២០២០៤ វេលា​ម៉ោង​១៣.០០​នាទី ពេល​ពួក​ខ្លួន​ចេញពី​រៀន​ទៅ​ដល់​ផ្ទះ បាន​ដោះ​ខោអាវ​រៀន​ចេញ បន្ទាប់​មក​បាន​តេ​ទូរស័ព្ទ​រកគ្នា​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង រហូត​ដល់​ចំណុច​លើ​ផ្លូវ​ក្រាល​កៅស៊ូ មុខ​ការដ្ឋាន​សំណង់ ក្រុមហ៊ុន​ចិន ស្ថិត​នៅ ភូមិ​បឹង​រ៉ៃ​ខាងត្បូង ឃុំ​ក្រោលគោ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​បង្ហោះ​ចំនួន​៣​លើក ទៅ​៤​លើក​ម្តង​ៗ​បង្ហោះ បាន​ចម្ងាយ​ប្រហែល​ពី​២០​ម៉ែត្រ ទៅ​៣០​ម៉ែត្រ ពេល​បង្ហោះ​ម៉ូតូ​ម្តង​ៗ​មានឈ្មោះ​ថេ​ន ចាន់​សីហា និង ឈ្មោះ​ថៃ សុ​ហេង ជា​អ្នក​ជិះ​ម៉ូតូ​តាម​ពីក្រោយ​កាន់​ទូរស័ព្ទ​ថត​។ បន្ទាប់​សមត្ថកិច្ច​យើង បាន​សាកសួរ​ក្មេង​ទំនើង​ទាំង​៦​នាក់ បន្ថែម​ទៀត ក៏​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​មិន​ចាំ​នៅ​ក្នុង​ខែ​១១ ឆ្នាំ​២០២៤ ពេល​ពួក​ខ្លួន​ចេញពី​រៀន​ក៏​បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង និង​បាន​ជិះ​ម៉ូតូ​ទៅ​បង្ហោះ នៅ​ចំណុច​លើ​ផ្លូវ​ក្រាល​កៅស៊ូ​មុខ​ការដ្ឋាន​សំណង់​ក្រុមហ៊ុន​ចិន ជា​ច្រើន​លើក​ដែរ​។

ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព របស់​ក្មេង​ទំនើង​រួច​ហើយ លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​រាយការណ៍​ជូន លោក​ឧត្តមសេនីយ៍ទោ ស្នងការ និង​បាន​សុំ​យោបល់ ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​អប់រំ​និង​អោយ​ឪពុក​ម្តាយ​ធ្វើ​លិខិតធានា​យក​ទៅ​ផ្ទះ​អប់រំ​បន្ត ចំពោះ​ម៉ូតូ​ចំនួន​០៣​គ្រឿង ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​បង្ហោះ​បង្ក​អុក​នោះ បាន​ដកហូត​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ចំនួន​៣​ខែ​៕