ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប។
សម័យប្រឡងថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល (ស្ថិតតាមបណ្តោយវិថីឧកញ៉ាញឹកជូឡុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)
ចំពោះការបែងចែកលេខបន្ទប់ លេខតុ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការនៃការប្រឡង នឹងត្រូវប្រកាសផ្សព្វផ្សាយនៅពេលក្រោយ៕