ឃាត់ខ្លួនមនុស្ស ១២នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​០២​ករណី​ផ្សេង​គ្នា

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១២​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​០២​ករណី​ផ្សេង​គ្នា​៖

ករណី​ទី​១៖ លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើ​អំពើ​ហិ​ង្សា (​ប្រើ​ដុំ​ថ្ម​គប់ និង​កាំបិតប៉័ងតោ​ដេ​​ញ​កា​ប់ ជន​រង​គ្រោះ​) កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០១:៣០​នាទី ប្រព្រឹត្ត​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ជ្រៃ ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​។

ករណី​ទី​២៖ លួច​ច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើ​អំពើ​ហិង្សា (​ប្រើ​ដុំ​ថ្ម​គប់ និង​ដាវ​កែ​ច្នៃ​កាប់ ជន​រង​គ្រោះ​) កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០៣:៣០​នាទី ប្រព្រឹត្ត​នៅ​ចំណុច​គល់​ស្ពាន ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​។

វត្ថុ​តាង​ដកហូតផ្លា​ក​លេខ​ម៉ូតូ ចំនួន​០៣, កាំបិតប៉័ងតោ ចំនួន​០១, ដាវ​កែ​ច្នៃ​ប្រវែង​៦២​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ទូរស័ព្ទ​ដៃ ចំនួន​០៣​គ្រឿង​, ម៉ូតូ ចំនួន​០៧​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕