អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែង កើតឡើងដោយសារ​ផ្ទះ​កំប៉ុង​ហ្គា​ស

0

នៅ​វេលា​ម៉ោង​០១:១៥​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ផ្លូវ​២០៨ ក្រុម​៥ ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។ ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ផ្ទះ​កំប៉ុង​ហ្គា​សប​ង្ករ​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ផ្ទះ​ទំហំ ០៧​ម៉ែត្រ X ១៥​ម៉ែត្រ ក្នុង​នោះ​ឆេះ​ខូចខាត​ទូទឹកកក គ្រែ​ពូក រួម​និង​សម្ភារ​មួយ​ចំនួន ហើយ​ពុំ​បាន​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។

នៅ​វេលា​ម៉ោង​០១:៤៥​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ២​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន ២​ឡាន ស្មើរ​នឹង ១២​ម៉ែត្រគូប​៕