ឯកឧត្តម ប៉េង ពោធិ៍នា ពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ហ្វូណនតេជោ

0

អន្តរក្រសួងដឹកនាំឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១ (ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ប្រវែង ២១គីឡូម៉ែត្រ)។

នាពេលបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនឹងចាប់ផ្តើមចុះពិនិត្យ និងវាយតម្លៃការងារកំណត់ផែនទី និងនុយាមការនៅទីតាំងព្រែកតាកែវ ដែលជាច្រកភ្ជាប់ទៅទន្លេមេគង្គ បន្តរហូតដល់ព្រែកពោធិ៍ នៃទន្លេបាសាក់។

គួរបញ្ជាក់ថា មុនឈានដល់ដំណាក់កាល នៃកម្មភាពប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១នេះ ក្រុមការងារបច្ចេកទេសទទួលបាន វគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ DGPS -RTK ដើម្បីកំណត់ទីតាំង និងនិយាមកាព្រំប្រទល់ដីជាក់ស្ដែង នៃគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនោះបានចែករំលែកចំណេះដឹងទាក់ទងទៅនឹងការប្រើប្រាស់ឧបករណ៍ DGPS -RTK ជូនដល់ក្រុមការងារ ដែលជាអ្នកចុះកំណត់ទីតាំង និងនិយាមកាជាក់ស្ដែង ដើម្បីជាមូលដ្ឋានក្នុងការរៀបចំដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកជីកនេះ ដើម្បីឆ្ពោះទៅកាន់ការអនុវត្ត នៃគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ៕