ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារ អាមេរិក សម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

0

ភ្នំពេញ៖ ប្រទេសជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) អនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថាហិរញ្ញប្បទានឥតសំណងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ជូនថា ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្តល់ហិរញ្ញប្បទាននេះ បានធ្វើឡើង ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤៕