តំបន់ខ្ពង់រាប ខ្យល់បក់មកពីទិ‌សឦសាន និងបូពិ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី នៅថ្ងៃទី១០ ខែធ្នូ នេះ

0

ភ្នំពេញ៖ យោងតាមស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប ខ្យល់បក់មកពីទិ‌សឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី តំបន់ខ្ពង់រាប មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី និងតំបន់មាត់សមុទ្រ ល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។

ការប្រែប្រួលធាតុអាកាសនេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣២°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕