ស្រវឹងធ្លាក់ភ្នែក! បើករថយន្តបុកម៉ូតូ ២គ្រឿងបណ្តាលអោយមានអ្នកស្លាប់ និងរបួសធ្ងន់

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ចំនួន​០១​លើក វេលា​ម៉ោង​២៣​និង​៣០​នាទី
ត្រង់​ចំណុច​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ លេខ​២៦១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០១​កេ​ី​ត​ឡេ​ី​ង រវាង​រថយន្ត​០១​គ្រឿង ម៉ាក Lexus nx200t ពណ៌​ស ផ្លា​ក​លេខ​ភ្នំពេញ​2BT4562 បើក​តាម​ផ្លូវ លេខ​១៨២ ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កេ​ី​ត​ហេតុ​បាន​បុក​ម៉ូតូ​២​គ្រឿង ១.ម៉ាក​PCX ពណ៌​ស ផ្លា​ក​លេខ​ភ្នំពេញ​1KF-2588 ២.​ម៉ាក Let ពណ៌​ស ផ្លា​ក​លេខភ្នំពេញ​1HA-1977 បើក​តាម​ផ្លូវ លេខ​២៦១​ពី​ជើង​ទៅ​ត្បូង ហើយ​រថយន្ត​ជ្រុល​ទៅ​បុក​ដើមឈើ​បាក់​០១​ដើម ។

​អ្នកបើកបរ​រថយន្ត​ឈ្មោះ ស្រី ឧត្តម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះ​លេខ​៧៥ ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ (​មាន​ជាតិ​អាល់កុល​០,៦២mg/l) ។ ករណី​នេះ​បណ្តាល​មនុស្ស​ស្លាប់​០១​នាក់​ និង​មនុស្ស​របួស​ធ្ង​ន់​០២​នាក់ (​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សម​:)
-​ រថយន្ត​ខូច​ធ្ងន់​០១​គ្រឿង
-​ ម៉ូតូ​ខូច​ធ្ងន់​០២​គ្រឿង
– ​ដើមឈើ​បាក់​០១​ដើម

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​អ្នក​បើករថយន្ត​បើកបរ​មិន​ឈប់​ភ្លើងស្តុប ពណ៌​ក្រហម​និង​ក្នុង​ស្ថានភាព​ស្រវឹង​។​បច្ចុប្បន្ន​អ្នក​បើករថយន្ត​កំពុង​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕