សមត្ថកិច្ចចាប់ផ្តើមជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីវាយ​ប្លន់​យក​ម៉ូតូ

0

កណ្តាល៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​យប់​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ ល្បាត​លើ​ដងផ្លូវ ដោយ​សហការ​ជាមួយ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិ​ត្បូ និង រកា​ខ្ពស់ ចំណុច ស្តុ​ប​សិ​ត្បូ​ (​មហាវិថី​សុ​ី​ជី​ន​ពីង​) កែង​ផ្លូវ​២១​អា ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ Honda DreamC125 ព​ណ៍​ខ្មៅ ដែរ​មាន​ជន​រង​គ្រោះ​ស្រែ​កថា​ចោរ​ជួយ​ចាប់​ផង ភ្លាម​ៗ​នគរបាល​យើង​បាន​ប្រដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​ផ្លូវ​កោង​វត្ត​ឈូង​លាភ ជនសង្ស័យ​ដួល​ម៉ូតូ​ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​សង្ស័យ​បាន​ភ្លាម​ចំនួន​០១​នាក់ បន្ទាប់​មក​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ បាន​សហការ ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ស៊ើបអង្កេត ឃាត់ខ្លួន​បាន​០១​នាក់​ទៀត ដែរ​ជា​ម្ចាស់​ម៉ូតូ​ផ្តល់​មធ្យោបាយ​ឲ្យ​ក្រុម​ជនសង្ស័យ​ទាំងនោះ ជិះ​ធ្វើ​សកម្មភាព ។

ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​និង​សំគំនិត​ក្នុង​អំពើ​លួច (​វាយ​ប្លន់​យក​ម៉ូតូ​) ជនសង្ស័យ​បាន​សារភាព​ថា​ក្រុម​ខ្លួន ធ្លាប់​បាន​ធ្វើ​សកម្មភាព​ដេញ​ប្លន់​បាន​ចំនួន​០៣​ករណី ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕