Home សង្គម សម្តេចបវរធិបតី ណែនាំរដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ ជំនួសប៉ាណូពាណិជ្ជកម្មស្រាបៀរ

សម្តេចបវរធិបតី ណែនាំរដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ ជំនួសប៉ាណូពាណិជ្ជកម្មស្រាបៀរ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ត្រូវពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ ដោយគួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវ និងទីសាធារណៈ ជំនួសមកវិញដោយត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា។ នេះបើតាមលទ្ធផលនៃ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួនពីរ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីជលផល។ និង ២-សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ៕

Previous articleសម្តេចបវរធិបតី ណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សម្រួលដល់ការចូលរួមកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១១នៅខេត្តកំពត
Next articleក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសយុវវ័យ អំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarettes) ដែលមានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀត