រដ្ឋបាលខេត្តសៀមរាបចេញប្រកាសព័ត៌មានអំពីករណី ប៉ុនប៉ងមនុស្សឃាតពីជនមិនស្គាល់អត្តសញ្ញាណបានលបលួចបាញ់លើឈ្មោះ ឈឿង ឈឹង

0

សៀមរាប​៖ រដ្ឋបាលខេត្តសៀមរាបសូមប្រកាសព័ត៌មានអំពីករណី ប៉ុនប៉ងមនុស្សឃាតពីជនមិនស្គាល់អត្តសញ្ញាណបានលប លួចបាញ់មួយគ្រាប់ ដោយប្រើប្រាស់អាវុធកែច្នៃទៅលើឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ ជាអ្នកយកព័ត៌មាន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទីយប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និង ធ្វើការ ឃាត់ខ្លួន ជន សង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពី ករណី ប៉ុនប៉ងឃាតមនុស្សឃាត ដោយចេតនា និង ទទួលបាន ចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល៕

May be an illustration of text