បង្រ្កាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ ៣នាក់

0

កំពង់ស្ពឺ​៖ នា​រសៀល​ថៃ្ង​ទី ០៣ ខែ ធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង ១៦​និង​១០ នាទី ដោយ​បាន​គោលការណ៍​ពី លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​បេ​ី​ក​ការ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ និង​បាន​ប្រតិបត្ដិការ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ០១​នាក់ ប្រុស នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ភ្លាម​ៗ​សមត្ថកិច្ច​នគរបាល បន្ដ​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ឈាន​ទៅ​ឃាត់​បាន​មុខសញ្ញា ០២​នាក់​ស្រី បន្ថែម​ទៀត ធ្វើការ​ចាប់​យក​ដកហូត​វត្ថុ​តាង​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ៥ កញ្ចប់ (​ធំ ១ កញ្ចប់​; មធ្យម ២ កញ្ចប់​; តូច ២ កញ្ចប់​) និង​ថ្នាំ​ពណ៌​ផ្កាឈូក ប្រភេទ​WY ចំនួន ១៧ គ្រាប់​,​ទូរស័ព្ទ​ដៃ ០២​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​ខ្សៀរ ៥ ។

តាម​ការ​បញ្ជាក់​ពី​ជំនាញ សមត្ថកិច្ច​សម្រេច​ឃាត់​បាន​មុខសញ្ញា​ទាំងស្រី និង​ប្រុស សរុប ០៣​នាក់​មាន​៖
១/ ឈ្មោះ សុខ មាស (​តាំង​) ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ។
២/​ឈ្មោះ សួង សុ​ឃី​ម (​ណ​ង​) ភេទ​ស្រី អាយុ ២១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ​។
៣/​ឈ្មោះ សន ស្រី​នី (​ហៅ មុំ​)​ភេទ​ស្រី អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ដកំពង់ស្ពឺ​។

ក្រោយ​ដំណេ​ី​រការ​សាកសួរ​និង​ពិនិត្យ​ភស្តុ​តាង សមត្ថកិច្ច​នគរបាល​បាន​ធ្វេ​ី​ការ​កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា ភស្តុ​តាង​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់ការ​នីតិវិធី​បន្ដ​៕