Home សង្គម ទឹកនៅទន្លេមេគង្គអ្នកលឿង ឃើញមានការថយចុះចំនួន ០,១៥ម៉ែត្រ នៅថ្ងៃទី២ ខែធ្នូនេះ

ទឹកនៅទន្លេមេគង្គអ្នកលឿង ឃើញមានការថយចុះចំនួន ០,១៥ម៉ែត្រ នៅថ្ងៃទី២ ខែធ្នូនេះ

0

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២ ខែធ្នូនេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គអ្នកលឿង ឃើញមានការថយចុះចំនួន ០,១៥ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយទឹកនៅទន្លេមេគង្គអ្នកលឿង នៅសល់ ២,៧០ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានថយចំនួន ០,០៩ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,១៥ម៉ែត្រ ៕

Previous articleតំបន់ខ្ពង់រាប ខ្យល់បក់មកពីទិ‌សឦសាន និងបូពិ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី សម្រាប់ថ្ងៃទី២ ខែធ្នូ នេះ
Next articleប្រធានាធិបតីហ្សកហ្ស៊ីនឹងលាលែងពីតំណែង ទោះបីជាមានការបដិសេធក៏ដោយ