កំពង់ស្ពឺ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២២និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យបានទទួលពាក្យបណ្តឹងពីឈ្មោះ ផាត សុខលី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (ដែលត្រូវជាប្រពន្ធ) បានប្តឹងទៅលេីជនបង្ករឈ្មោះ ហួន ស្រស់ អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំខាងលេី (ដែលត្រូវជាប្តី) បានយកគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះចំនួន០១គ្រាប់ យកមកពីកន្លែងធ្វេីការសំណង់នៅម្តុំបែកចានធ្វេីដំណេីរមកផ្ទះ កាន់គ្រាប់ជាប់ក្នុងដៃដេីរសម្តៅចូលទៅក្នុងផ្ទះគម្រាមបោកអោយផ្ទុះស្លាប់ប្រពន្ធនិងក្រុមគ្រួសារ។ មូលហេតុដោយក្រុមគ្រួសារខាងលេីបានឈ្លោះប្រកែកគ្នាមុនថ្ងៃពិធីបុណ្យអុំទូក ដេីមខែវិច្ឆិកា ឆ្នាំ២០២៤ ហេីយជនបង្ករបានចេញពីផ្ទះបាត់រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានយកគ្រាប់មកគម្រាមបោកសម្លាប់។
សមត្ថកិច្ចយេីងបានពិនិត្យតេស្តលេីជនបង្ករ ឃេីញថាមានការប្រេីប្រាស់គ្រឿងញៀន។ បច្ចុប្បន្នជនបង្ករខាងលេីត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យចាត់ការតាមនិតិវិធី៕