ឆ្លងចរន្តអគ្គីសនី​បណ្តាលឲ្យឆាបឆេះឃ្លាំងលក់គ្រឿងសម្ភារៈសម្រាប់សែន​ យីហោ​ លី​ ប៉េងស្រ៊ុន នៅខណ្ឌច្បារអំពៅ

0

ភ្នំពេញ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​លក់​គ្រឿង​សម្ភារៈ​សម្រាប់​សែន មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៣​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ស្ថិត​ចំណុច​ឃ្លាំង​លក់​គ្រឿង​សម្ភារៈ​សម្រាប់​សែន យីហោ លី ប៉េង​ស្រ៊ុ​ន ផ្លូវ​៣៦៣ កែង​ផ្លូវ​៦៣៨ ក្រុម​១៣ ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ដោយ​មានការ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​។

ដោយ​ទទួល​បាន​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦៣​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​១៦​គ្រឿង ប្រើប្រាស់​ទឹក​អស់​៤៨​ឡាន ស្មើរ​នឹង​១៩២​ម៉ែត្រគូប និង​រថយន្ត​ជំនួយ​មក​ពី​ក្រសួងមហាផ្ទៃ ចំនួន​០១​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​០១​ឡាន ស្មេ​ី​រ​នឹង​០៤​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន​០៣​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​០៦​ឡាន ស្មេ​ី​រ​នឹង​៣២​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​ន​រា ចំនួន​០២​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​០២​ឡាន ស្មេ​ី​រ​នឹង​១២​ម៉ែត្រគូប​, រថយន្ត​របស់​សាលា​ខណ្ឌ​ច្បារ​អំពៅ ចំនួន​០១​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​០១​ឡាន ស្មេ​ី​រ​នឹង​០៤​ម៉ែត្រគូប និង​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​០១​ឡាន ស្មេ​ី​រ​នឹង​០៦​ម៉ែត្រគូប​។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ​ដែក​ប្រក់​ស័ង្កសី ទំហំ (២០​ម៉ែត្រ x ២០​ម៉ែត្រ​) ឆេះ​ឃ្លាំង​ដែក​ប្រក់​ស័ង្កសី​ចំនួន​០១​ឃ្លាំង​, ម៉ូតូ​ចំនួន​០១​គ្រឿង រួម​ទាំង​គ្រឿង​សម្ភារៈ​សែន​អស់ទាំង​ស្រុង ហេ​ី​យ​ពុំ​បាន​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡេ​ី​យ​។ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃេ​ី​ញ​ថា គឺ​បណ្តាល​ឲ្យ​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អគ្គិភ័យ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល គឺជា​ក្រុម​ជំនួយ​ស្ម័គ្រចិត្ត​។

ជា​ចុង​ក្រោយ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ផ្តាំ​ផ្ញេ​ី​រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា សូម​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ដោយសារ​តែ​ខែ​នេះ ជា​រដូវ​ធ្លាក់​ខ្យល់ ដូច្នេះ ចំពោះ​ករណី​អគ្គិភ័យ​អាច​ងាយ​រង​គ្រោះ​បំផុត​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា មុន​ពេល​ចាក​ចេញពី​លំនៅ​ដ្ឋា​ន ត្រូវ​ពិនិត្យ​មេ​ី​ល​ឲ្យ​បាន​ច្បាស់លាស់​នូវ​ឆ្លង​ចរន្ត​អគ្គី​ស​នី​, ភ្លេ​ី​ង​ធូប​, ភ្លេ​ី​ង​ទាប ជា​ពិសេស​នោះ គឺ​ត្រូវ​បិទ​ប៉ា​រែង​ភ្លេ​ី​ង​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ចាកចេញ​ផង​ដែរ​៕