ឃាត់ខ្លួនយុវជនចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

0

បាត់់ដំបង៖ កាលពី​ថ្ងៃ​ទី​២៨​និង​ទី​២៩​ខែ វិច្ឆិកា​ឆ្នាំ ២០២៤ នេះ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​ដែល​មាន​លោក​វរសេនីយ៍ទោ សេ ង លុ​ច ជា​អធិការ​និង​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​ដែល​មាន​លោក​វរសេនីយ៍ឯក ឡុ​ង យោធា​វី​រៈ ជា​អធិការ​បាន​សហការ​គ្នា​ស្រាវ ជ្រាវ​រហូត​ឃា​ត់​ខ្លួន​បាន​យុ​​វ​ជន​ចំនួន ០៥ នាក់​ក្នុង​ករណី​ហិ​​ង្សា​ និង​ធ្វើ​ឱ្យ​ខូ​​ច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទ​​ម្ង​ន់​ទោ​ស​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​។ យុ​​វ​ជន​ទាំង​០៥​នាក់​នោះ​គឺ​៖

១-​ឈ្មោះ រឿ​ន​ពុទ្ធិ​សាក់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​។
២-​ឈ្មោះ ស្រី សុ​ផា​ន់​ណា ហៅ ឃី​ម​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។
៣-​ឈ្មោះ នី​ម រចនា ហៅ ភុ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។
៤-​ឈ្មោះ ម៉ៅ ស៊ី​ម៉េ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។
៥-​ណា​ង ថា​នុ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។

ដកហូត​បាន​សម្ភារៈ​តាង​រួម​មាន​៖
– ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​និ​ច ពណ៌​ខៀវ​លា​យស សេរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ​ពោធិ៍សាត់​1I-6952
-​ កាំ​បិ​​ត​​ខ្វែវ​ផ្លែ​ដែក​ដង​ឈើ​ចំនួន​០១​។

សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា​ឆ្នាំ​២ ០ ២៤​នៅ​ចំណុច​ក្រុម​ទី​០៣ ភូមិ​ព្រៃ​ដាច់ ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ក្រុម​យុ​-​វ​ជន​ទាំងនេះ​បាន​ធ្វើ​ស កម្ម​ភាព​ហិ​ង្សា​និង​ធ្វើ​ឱ្យ​ខូ​ច ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទ​ម្ង​​ន់ ទោ​ស​ទៅ​លើ​យុ​​វ​ជន​ផ្សេង​ទៀត​តែ​ដោយសារ​ពួក​គេ​រត់គេច​ខ្លួន​ទាន់​ក៏​បាន​ធ្វើការ​កា​​ប់​បំ​​ផ្លា​ញ​ម៉ូតូ​និង​ផ្តា​ច់​យក​ស្លាក​លេខ​ម៉ូតូ​បាត់ ដំបង​1AA-0553​ជិះ​គេចខ្លួន​បាត់​។ នៅ​ពេល​សាកសួរ​នៅ​កន្លែង​សមត្ថកិច្ច​ពួក​គេ​បាន​សារភាព​ថា ករណី​នេះ​គឺជា​រឿង​គំនុំ​ដែល​ពួក​គេ​មាន​ពី​មុន​មក​ហេ​ី​យ​ពេល​នេះ​សមត្ថកិច្ច​រៀបចំ​បញ្ជូន​មក​អនុវត្ត​ទោស​តាម​ផ្លូវច្បាប់​៕