ឯកឧត្ដម ជូ វណ្ណ: អគ្គនាយកនៃ ន.អ.ប ដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តសេចក្ដីជូនដំណឹងស្ដីពី “ការបញ្ឈប់ការផ្ដល់សេវាកម្មវាយតម្លៃបឋម”

0

ភ្នំពេញ៖ ឯកឧត្ដម ជូ វណ្ណ​: អគ្គនាយក​នៃ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ (​ន​.​អ​.​ប​) បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​អនុវត្ត​សេចក្ដីជូនដំណឹង​ស្ដី​ពី “​ការ​បញ្ឈប់​ការ​ផ្ដល់​សេវាកម្ម​វាយតម្លៃ​បឋម​” ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​អ្នក​វាយតម្លៃ និង​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ មួយ​ចំនួន ដើម្បី​ពន្យល់​បន្ថែម​អំពី កា​រប​ញ្ឍ​ប់​ការ​ផ្តល់​សេវ​កម្ម​វាយតម្លៃ​បឋម​។

កិច្ចប្រជុំ​នេះ បាន​រៀបចំ​នា​ថ្ងៃ​ពុធ ១២​រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា គ​.​ស​. ២០២៤ នៅ​សាល​ប្រជុំ​នៃ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ (​ន​.​អ​.​ប​.) ៕