Home សង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង ត្រូវតែពន្លត់ភ្លើងជាបន្ទាន់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង ត្រូវតែពន្លត់ភ្លើងជាបន្ទាន់

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែងទៀតឡើយ គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់ ព្រោះអាណត្តិទី ៧នេះ រាជរដ្ឋាភិបាល ដាក់ចេញគោលដៅពង្រឹង និងជំរុញការដោះស្រាយវិវាទដីធ្លីនេះឱ្យបានចប់រួចរាល់។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា រយៈពេល ១៥ខែនេះ បញ្ហាជម្លោះដីធ្លី នៅតាមបណ្ដាញសង្គមនានា បានថយចុះកម្រិតណា។

សម្តេចបវរធិបតី បន្ដថា រដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ចំពោះបញ្ហាវិវាទដីធ្លី រឿងនេះ មិនមែនជារឿងដែលថ្មីទេ វាជារឿងកើតរ៉ាំរ៉ៃ តើយើងនៅរង់ចាំបញ្ហាបែបនេះអង្គុយចាំបក់ផ្សែង ១០០ឆ្នាំឬទេ? នេះគឺជាការកំណត់ទិសដៅមួយពីដើមទីឱ្យច្បាស់ តើយើងត្រូវធ្វើយ៉ាងម៉េច? ដើម្បីពន្លត់ភ្លើង កុំអង្គុយបក់ផ្សែង»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះបញ្ហាវិវាទដីធ្លី រាជរដ្ឋាភិបាល បានកំណត់បញ្ហាពីដើមទីនៃអាណត្តិទី៧នេះ ក្នុងការដោះស្រាយ ក្នុងនោះបញ្ហាធំជាគេ គឺការកំណត់ព្រំប្រទល់ដីមិនទាន់មានភាពច្បាស់លាស់៕

Previous articleរថយន្ត​បុករថយន្ដ​ លេីផ្លូវល្បឿនលឿន​ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​នឹងរបួសច្រេីននាក់
Next articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើដោះស្រាយបញ្ហារឿងផ្ទះបុរី មិនស្រួល អាចក្លាយជារឿងនយោបាយ