រថយន្ត​បុករថយន្ដ​ លេីផ្លូវល្បឿនលឿន​ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​នឹងរបួសច្រេីននាក់

0

កំពង់ស្ពឺ​៖ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ផ្លូវ​ល្បឿន​លឿន ចន្លោះ​គីឡូម៉ែត្រ​លេខ ៩២+៧០០ ស្ថិត​នៅ​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​រថយន្ត ០១​គ្រឿង ម៉ាក Lexus RX300 ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ​2L-0205 បើកបរ​ដោយ​ឈ្មោះ ជឹ​ម សុ​ភ័ស្ស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ KAW SHONE GYI ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ មី​យ៉ា​ន់​ម៉ា ស្នាក់​នៅ​ភ្នំពេញ បេ​ី​កបរ មក​ពី​ទិស​ខាងកើត ឆ្ពោះទៅ​ទិស​ខាងលិច ក្នុង​គន្លង​ផ្លូវ​ធម្មតា ( ភ្នំពេញ ទៅ ព្រះ​សីហ​នុ ) មក​ដល់​ចំណុច​ខាង​លេ​ី​មាន​ការដ្ឋាន​ជួសជុល​ផ្លូវ​ខាង​មុខ ក៏​បាន​ងាក​ចូល​គន្លង​វ៉ា​ជែង ហើយ​ក៏​ត្រូវ​រថយន្ត​០១​គ្រឿង FORD RANGER ពណ៌​ស ស៊េរី​ឆ្នាំ​២០២៤ ស្លាក​លេខ​ភ្នំពេញ​2BY-3110 បេ​ី​កបរ​ដោយ​ឈ្មោះ លុក ចិន្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ NOG CHEE HOU ភេទ​ប្រុស ជនជាតិ​ម៉ា​ឡេ​ស៊ី ស្នាក់​នៅ​ភ្នំពេញ បាន​បុក​ជាមួយ​រថយន្ដ Lexus ពី​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងក្រោយ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាង​លេ​ី បាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​ស្លាប់​០១​នាក់ ប្រុស (​ជឹ​ម សុ​ភ័ស្ស នៅ​កន្លែង​កើតហេតុ​) និង​ខូចខាត​រថយន្ត​ទាំង​ពីរ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ បាន​ជួយ​អន្ដរាគមន៍​សម្រួល​យក​វត្ថុ​តាង​ទាំង​ពីរ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដេ​ី​ម្បី​បន្ដ​នីតិវិធី​៕